Sample Page

13221162_1730219787190270_1622798258049399877_o

Welcome to Elegance Dental Clinic

Elegance Dental Clinic is one of the most modernised dental clinics located in Phnom Penh, Cambodia. At the moment, there are two branches equipped with many high technological machines as well as instruments such as digital x-ray, plasma rich fibrin, damon brackets, strauman dental implant, plasma whitening, infection control set, etc. We have many highly experienced dentists who have great experience specifically with dental implant and orthodontic. With the increasing amount of patients annually, another branch is supposed to be established soon. Our commitment is to provide our patients with modern practical dentistry with affordable price.

2

About Us

Elegance Dental Clinic is one of the most modernised dental clinics located in Phnom Penh, Cambodia. At the moment, we have eight dental chairs with five licensed dentists. There are three dentists specialized in dental implant, orthodontic and general dentisty. There is one dentist specialized in Oral and Maxillo-Facial Surgery.Here, all the five licensed dentists can speak English fluently. Local and international patients keep coming and referring their friends as well as relatives to come to us.Two of our dentists are also having dental post in governement hospitals while there are two dentists teaching dentistry at International University.All the five licensed dentists have been abroad such as America, Switzerland, Korea ECT their for dental training.

3 Dr. Ung Porleang
Dr Ung Porleang is a highly skilful dentist in orthodontic and implant dentistry at Elegance dental clinic. He is famous with his soft hands’ work, making many local as well as international patients admire him.

ទន្តបណ្ឌិត អុឹង ប៉ោលាង ជាទន្តបណ្ឌិតជំនាញម្នាក់នៅមន្ទីរព្យាបាលធ្មេញអេឡេហ្គង់ ផ្នែកពត់តម្រង់ធ្មេញ ព្រមទាំងផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹង។ ភាពឆ្នើមរបស់គាត់ គឺគាត់ជាទន្តបណ្ឌិតដៃស្រាល ដែលបានធ្វើអោយអ្នកជំងឺជាតិ និង អន្តរជាតិជាច្រើន បានកោតសរសើរ។

1 Dental Implant
អ្វីគឺជាបង្គោលធ្មេញ?

បង្គោលដាំក្នុងឆ្អឹង (Dental Implant) ជាប្រភេទ បង្គោលទីតាញូមតូចមួយសំរាប់ដាំក្នុងឆ្អឹងថ្គាមលើ ឬ ក្រោម ដោយមិនមានផលប៉ះពាល់ដល់ឆ្អឹងថ្គាម ឡើយ។ នេះមានន័យថា ក្រោយការដាំបង្គោល ចូលក្នុងឆ្អឹង ឆ្អឹងនឹងដុះជុំវិញបង្គោល ហើយ តោង ភ្ជាប់ជាមួយបង្គោលយ៉ាងហាប់ណែន។ ជាធម្មតា ឆ្អឹងមនុស្សត្រូវការរយៈពេលពី 6 ទៅ 8 សប្តាហ៏ ដើម្បីវាអាចដុះបានពេញលេញ។ បន្ទាប់ពីរយៈ ពេលនេះ យើងនឹងអាចធ្វើការដាក់ធ្មេញ ជាមួយ សោភ័ណ្ឌភាពដូចជាធ្មេញធម្មជាតិ ដោយយើង ពិបាកនឹងអាចមើលដឹងបានដោយភ្នែកទទេ។

ហេតុអ្វីត្រូវជ្រើសយកការដាំបង្គោលធ្មេញ? ជាមួយនឹងវិធីសាស្រ្តបុរាណ យើងត្រូវរ៉សំលៀង ធ្មេញជិតខាងអោយតូចបន្តិច ដើម្បីស្រោបអបធ្វើ ជាស្ពានធ្មេញ ។ ដូចនេះ បើយើងបាត់បង់ធ្មេញ ធម្មជាតិមួយគ្រាប់ យើងត្រូវដាក់ធ្មេញវិញ គ្រាប់។ ដោយឡែក សំរាប់ការដាំបង្គោលក្នុងឆ្អឹង គឺយើងមិនចាំបាច់ត្រូវចំណាយធ្មេញជិតខាង ឡើយ។ នេះបានសេចក្តីថា បើយើងបានបាត់ធ្មេញ មួយគ្រាប់ យើងគ្រាន់តែដាំបង្គោលធ្មេញវិញមួយ គ្រាប់ និង ដាក់ធ្មេញវិញតែមួយគ្រាប់ប៉ុណ្ណោះ។

5 Dental Implant
យកស្នាមញញឹមរបស់អ្នកត្រលប់មកវិញ

មានប្រជាជនច្រើនលាននាក់ នៅលើពិភពលោក បានជ្រើសយកការដាំបង្គោលធ្មេញ ដែលជាជំរើស សំរាប់រយៈពេលវែង ហើយអាចយកត្រលប់មកវិញ នូវគុណភាពជីវិត ដោយពួកគាត់អាចញុាំអាហារ គ្រប់សព្វបែបយ៉ាង និងអាចសើចសប្បាយជាមួយ នឹងទំនុកចិត្តខ្ពស់។ នេះដោយពួកគាត់ប្រាកដក្នុង ចិត្តថា ធ្មេញរបស់ពួកគាត់មានភាពរឹងមាំខ្លាំង។ ជាមួយគ្នានេះដែរ បង្គោលធ្មេញ នៅអាចជួយទប់ អញ្ចាញមិនអោយខើចខ្លី ទប់ឆ្អឹងមិនអោយស្រក គ្មានអារម្មណ៏រំខាន រក្សាទម្រង់មុខ ងាយសំអាត ងាយស្រួលដាំ មានការឈឺចាប់តិចតួច ជាមួយនិង អត្រាបរាជ័យដែលមានចំនួនភាគរយដ៏តិចតួច។

6 Implants support denture
គួរតែបញ្ចប់ការប្រើប្រាស់ធ្មេញស្និតហើយ

យូរណាស់មកហើយ ដែលធ្មេញស្និត រឺធ្មេញដោះ ដាក់មួយក្រាស់ត្រូវបានប្រើប្រាស់ សំរាប់អ្នកជំងឺ ដែលបានបាត់បង់ធ្មេញធម្មជាតិទាំងអស់។ អ្នកជំងឺ ភាគច្រើនមានភាពមិនសប្បាយចិត្ត ជាមួយនឹងការ ដោះដាក់រាល់ពេល រាល់ថ្ងៃបែបនេះ។ ជាមួយគ្នា នេះដែរ ធ្មេញរបស់ពួកគាត់តែងតែរបូត ដោយសារ តែវាមិនសូវបឺតជាប់ជាមួយអញ្ចាញ ដែលកំពុង ស្រកខើចខ្លីទៅៗជាមួយពេលវេលា។ តើមាន មនុស្សប៉ុន្មាននាក់ ដែលអាចយល់ពីអារម្មណ៏ នៃភាពខ្មាស់គេ នៅពេលដែលកំពុងនិយាយហើយ ធ្មេញក៏របូតជ្រុះចេញពីក្នុងមាត់? យ៉ាងណាមុិញ ជាមួយបច្ចេកវិទ្យាទំនើប អ្នកជំងឺ អាចជ្រើសរើសការដាំបង្គោលធ្មេញ ជំនួស អោយការទ្រាំប្រើធ្មេញស្និត។ បង្គោលធ្មេញចំនួន ពីរ ឬក៏ បួនគ្រាប់ អាចគ្រប់គ្រាន់សំរាប់ទប់ធ្មេញ ស្និតមួយក្រាស់បាន។ ជាមួយគ្នានេះ អ្នកជំងឺពុំ ចាំបាច់ព្រួយបារម្មណ៏ពីការរបូតធ្មេញទៀតឡើយ។

8 ការពត់តម្រង់ធ្មេញ
ញញឹមសំរាប់ជីវិត

អាស្រ័យលើឯកទេសក្នុងការពត់តំរង់ធ្មេញរបស់ ទន្តបណ្ឌិតជំនាញនៅមន្ទីរព្យាបាលមាត់ធ្មេញ អេឡេហ្គង់ គ្រប់អ្នកជំងឺទាំងអស់អាចទទួលបាន នូវអ្វីដែលខ្លួនត្រូវការ ពីការពត់តំរង់ធ្មេញ ដូចជា៖ ស្នាមញញឹមបែបធម្មជាតិ ស្រួលទំពារ ងាយ សំអាត និង អាចជ្រើសរើសកៅស៊ូកងច្រើនពណ៍ ខុសៗគ្នាសំរាប់ចងជុំវិញខ្សែលួសពត់តំរង់ធ្មេញ ដែលធ្វើអោយ ការញញឹមរបស់អ្នករឹតតែមានភាព ទាក់ទាញ និងស្រស់ស្អាតលើសពីធម្មតា។

តើការពត់តំរង់ធ្មេញអាចជួយអ្វីបានខ្លះ? យោងតាមសមាគមន៏ពត់តំរង់ធ្មេញអាមេរិច ការពត់តំរង់ធ្មេញអាចដោះស្រាយបញ្ហាជាច្រើន ដូចជា៖ ធ្មេញជំពើស ធ្មេញដុះប្រជ្រួស ដុះខុសជួរ ធ្មេញមានចន្លោះប្រហោង ធ្មេញពយចេញក្រៅ ធ្មេញខុបចូលក្នុង អ្នកជំងឺមានទម្រង់មុខខ្លី ឬ ទម្រង់មុខវែង ធ្មេញកប់ដុះមិនរួច ធ្មេញដុះមិន ស្មើគ្នា អ្នកជំងឺសើច មិនឃើញធ្មេញ រឺ សើច ចេញអញ្ចាញខ្លាំងពេក មាត់ក្រពង់ មាត់ក្រហឹប អ្នកជំងឺដកដង្ហើមតាមមាត់ អ្នកជំងឺដេក ស្រគ្រៀត ធ្មេញ អ្នកជំងឺមិនអាចបិទ បបូរមាត់ជិត ។ល។

11 Orthodontic
ការញញឹមអាចផ្លាស់ប្តូរខ្សែជីវិត

គ្រប់បុគ្គលទាំងអស់សុទ្ធតែត្រូវការស្នាមញញឹម។ យ៉ាងណាមុិញ បុគ្គលមួយចំនួនមិនហ៊ានញញឹម ដោយពួកគាត់ខ្លាចខ្មាស់គេ។ សូមបញ្ចប់ការភ័យ ខ្លាចនេះ ដោយការពត់តំរង់ធ្មេញ ដើម្បីទទួលបាន ស្នាមញញឹមស្រស់ស្អាត និងមានភាពទាក់ទាញ សំរាប់មួយឆាកជីវិតរបស់អ្នក។ បេសកកម្មរបស់ មន្ទីរព្យាបាលធ្មេញអេឡេហ្គង់ គឺត្រូវបង្កើត និង បង្កើនទំនុកចិត្តជូនអ្នកជំងឺ បណ្តុះក្តីសង្ឃឹម និង ផ្លាស់ប្តូរខ្សែជីវិតសំរាប់ភាពជឿជាក់។ គំលាតដ៏ខ្លី បំផុតរវាងមនុស្សពីរអ្នកគឺអាស្រ័យលើការញញឹម។

22 Wisdom tooth
ហេតុអ្វីត្រូវដកធ្មេញថ្គាមទាល់ចេញ?

ធ្មេញថ្គាមទាល់មួយចំនួនអាចដុះចេញពីអញ្ចាញ មកបានយ៉ាងល្អ។ ដោយឡែក យើងពិបាកនឹងធ្វើ ការសំអាតវាណាស់ ដែលអាចធ្វើអោយវាឆាប់ពុក និងរាលដាលខូចខាតដល់ធ្មេញជិតខាងវាផងដែរ។
–ក៏មានធ្មេញថ្គាមទាល់ខ្លះទៀត ដែលដុះមិនចេញ ហើយក៏បង្កអោយមានបញ្ហាធ្ងន់ធ្ងរផងដែរ។

Color Skin

Nav Mode