Dental Implant


មន្ទីរព្យាបាលធ្មេញ អេឡហ្គង់  

Think of teeth and mouth, Think of Elegance Dental Clinic!

 

1

អ្វីគឺជាបង្គោលធ្មេញ?

បង្គោលដាំក្នុងឆ្អឹង (Dental Implant)ជាប្រភេទបង្គោលទីតាញូមតូចមួយសំរាប់ដាំក្នុងឆ្អឹងថ្គាមលើ ឬ ក្រោមដោយមិនមានផលប៉ះពាល់ដល់ឆ្អឹងថ្គាមឡើយ។

នេះមានន័យថាក្រោយការដាំបង្គោលចូលក្នុងឆ្អឹង ឆ្អឹងនឹងដុះជុំវិញបង្គោល ហើយ តោង ភ្ជាប់ជាមួយបង្គោលយ៉ាងហាប់ណែន។ជាធម្មតា ឆ្អឹងមនុស្សត្រូវការរយៈពេលពី 6 ទៅ 8 សប្តាហ៏ដើម្បីវាអាចដុះបានពេញលេញ។ បន្ទាប់ពីរយៈពេលនេះ យើងនឹងអាចធ្វើការដាក់ធ្មេញជាមួយ សោភ័ណ្ឌភាពដូចជាធ្មេញធម្មជាតិ ដោយយើង ពិបាកនឹងអាដចមើលដឹងបានដោយភ្នែកទទេ។

2

ហេតុអ្វីត្រូវជ្រើសយកការដាំបង្គោលធ្មេញ?

ជាមួយនឹងវិធីសាស្រ្តបុរាណយើងត្រូវរ៉សំលៀងធ្មេញជិតខាងអោយតូចបន្តិច ដើម្បីស្រោបអបធ្វើជាស្ពានធ្មេញ ។ ដូចនេះ បើយើងបាត់បង់ធ្មេញធម្មជាតិមួយគ្រាប់ យើងត្រូវដាក់ធ្មេញវិញចំនួនបី

គ្រាប់។ ដោយឡែក សំរាប់ការដាំបង្គោលក្នុងឆ្អឹង គឺយើងមិនចាំបាច់ត្រូវចំណាយធ្មេញជិតខាងឡើយ។ នេះបានសេចក្តីថា បើយើងបានបាត់ធ្មេញមួយគ្រាប់ យើងគ្រាន់តែដាំបង្គោលធ្មេញវិញមួយគ្រាប់និង ដាក់ធ្មេញវិញតែមួយគ្រាប់ប៉ុណ្ណោះ។
3យកស្នាមញញឹមរបស់អ្នកត្រលប់មកវិញ
មានប្រជាជនច្រើនលាននាក់ នៅលើពិភពលោក បានជ្រើសយកការដាំបង្គោលធ្មេញ ដែលជាជំរើស សំរាប់រយៈពេលវែង ហើយអាចយកត្រលប់មកវិញ នូវគុណភាពជីវិត ដោយពួកគាត់អាចញុាំអាហារ គ្រប់សព្វបែបយ៉ាង និងអាចសើចសប្បាយជាមួយនឹងទំនុកចិត្តខ្ពស់។នេះដោយពួកគាត់ប្រាកដក្នុងចិត្តថា ធ្មេញរបស់ពួកគាត់មានភាពរឹងមាំខ្លាំង។ ជាមួយគ្នានេះដែរ បង្គោលធ្មេញ នៅអាចជួយទប់ អញ្ចាញមិនអោយខើចខ្លី ទប់ឆ្អឹងមិនអោយស្រក គ្មានអារម្មណ៏រំខាន រក្សាទម្រង់មុខ ងាយសំអាតងាយស្រួលដាំមានការឈឺចាប់តិចតួច ជាមួយនិង អត្រាបរាជ័យដែលមានចំនួនភាគរយដ៏តិចតួច។
1. ដំណាក់ការដាំបង្គោលធ្មេញ និង ដាក់ធ្មេញ
4
2. ក្រោយការដាំបង្គោលធ្មេញ
ចូលក្នុងឆ្អឹង
5
3. បង្គោលជំនួយ សំរាប់ភ្ជាប់ ជាមួយធ្មេញ
6
4. លទ្ធផលសំរេចក្រោយពេលភ្ជាប់ធ្មេញ
7គួរតែបញ្ចប់ការប្រើប្រាស់ធ្មេញស្និតហើយ
យូរណាស់មកហើយ ដែលធ្មេញស្និត រឺធ្មេញដោះ ដាក់មួយក្រាស់ត្រូវបានប្រើប្រាស់សំរាប់អ្នកជំងឺ ដែលបានបាត់បង់ធ្មេញធម្មជាតិទាំងអស់។ អ្នកជំងឺ ភាគច្រើនមានភាពមិនសប្បាយចិត្ត ជាមួយនឹងការ ដោះដាក់រាល់ពេល រាល់ថ្ងៃបែបនេះ។ ជាមួយគ្នា នេះដែរ ធ្មេញរបស់ពួកគាត់តែងតែរបូត ដោយសារ តែវាមិនសូវបឺតជាប់ជាមួយអញ្ចាញដែលកំពុង ស្រកខើចខ្លីទៅៗជាមួយពេលវេលា។ តើមានមនុស្សប៉ុន្មាននាក់ដែលអាចយល់ពីអារម្មណ៏ នៃភាពខ្មាស់គេ នៅពេលដែលកំពុងនិយាយហើយ ធ្មេញក៏របូតជ្រុះចេញពីក្នុងមាត់?8
យ៉ាងណាមុិញ ជាមួយបច្ចេកវិទ្យាទំនើប អ្នកជំងឺ អាចជ្រើសរើសការដាំបង្គោលធ្មេញ ជំនួស អោយការទ្រាំប្រើធ្មេញស្និត។ បង្គោលធ្មេញចំនួន ពីរ ឬក៏បួនគ្រាប់អាចគ្រប់គ្រាន់សំរាប់ទប់ធ្មេញស្និតមួយក្រាស់បាន។ ជាមួយគ្នានេះ អ្នកជំងឺពុំ ចាំបាច់ព្រួយបារម្មណ៏ពីការរបូតធ្មេញទៀតឡើយ។

សំណួរដែលត្រូវបានសួរជាញឹកញាប់

1.តើការដាំបង្គោលធ្មេញឈឺខ្លាំងដែរឬទេ?

មានមនុស្សជាច្រើន មានការភ័យខ្លាចការដាំបង្គោលធ្មេញជាខ្លាំង។ជាការពិត ក៏មានមនុស្សជាច្រើន ក្រោយពីបានដាំបង្គោលធ្មេញហើយ ពួកគាត់បាននិយាយថា “បើខ្ញុំបានដឹងថាវាមិន សូវឈឺអញ្ចឹង ម្លេះខ្ញុំដាំបង្គោលធ្មេញតាំងពីយូរ”។

ជាមួយគ្នានេះ  ទន្តបណ្ឌិតតែងតែបានប្រើថ្នាំស្អឹកពេលធ្វើការដាំបង្គោលធ្មេញ។ហើយ ក្រោយពីការដាំបង្គោលធ្មេញ អ្នកជំងឺត្រូវពិសារថ្នាំបំបាត់ការឈឺចាប់ចំនួន 2 ឬ 3ថ្ងៃ ដើម្បីមិនអោយមានការឈឺចាប់។ជារួម គឺមិនឈឺចាប់ឡើុយ។

2.តើបង្គោលធ្មេញអាចច្រេះ បង្កអោយ មានជំងឺមហារីកដែរទេ?

រហូតមកដល់ពេលនេះ គឺមិនទាន់មានឯកសារ វិទ្យាសាស្រ្តណាមួយបានបង្ហាញថាបង្គោលធ្មេញ អាចច្រះ ឬ បង្កអោយមានជំងឺមហារីកនោះទេ។ យ៉ាងណាមុិញ ក្រុមអ្នកវិទ្យាសាស្រ្តបានផលិតបង្គោលធ្មេញពីសារធាតុទីតាញូម ក៏ព្រោះឆ្អឹងមនុស្សអាចទទួលយកសារធាតុនេះបាន។ ជាមួយគ្នាេនះដែរ ខ្ចៅឬ ដែកសំរាប់អបឆ្អឹងដែលបានបាក់ក៏ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្ត បង្កើតឡើងពីសារធាតុទីតាញូមដូចគ្នាដែរ។

ដោយ៖ ទន្តបណ្ឌិត ឈីវ អៀងសេង

Tel: 012 345607 / 093 66 7777

 

Color Skin

Nav Mode