Oral Surgery

Wisdom tooth pain
Wisdom tooth pain

អ្វីគឺជាធ្មេញថ្គាមទាល់?
ថ្គាមទាល់គឺជាធ្មេញដែលដុះក្រោយគេបំផុត តែវា ជាធ្មេញដែលមិនសូវមានផលប្រយោជន៏សម្រាប់ សុខភាពមាត់-ធ្មេញយើងទេ។ ធ្មេញនេះ ជាធ្មេញ ថ្គាមធំទី3 ដែលដុះនៅអាយុ 18 ឆ្នាំ ឬ យូរជាងនេះ ឬ កប់ក្នុងឆ្អឹងថ្គាម ដុះមិនចេញរហូតក៏មាន ដោយ ហេតុថាសព្វថ្ងៃមនុស្សមានឆ្អឹងថ្គាមតូច ដែលគ្មាន ចន្លោះគ្រប់គ្រាន់សម្រាប់ឲ្យវាដុះចេញមកបាន។

ហេតុអ្វីត្រូវដកធ្មេញថ្គាមទាល់ចេញ?
ធ្មេញថ្គាមទាល់មួយចំនួនអាចដុះចេញពីអញ្ចាញ មកបានយ៉ាងល្អ។ ដោយឡែក យើងពិបាកនឹងធ្វើ ការសំអាតវាណាស់ ដែលអាចធ្វើអោយវាឆាប់ពុក និងរាលដាលខូចខាតដល់ធ្មេញជិតខាងវាផងដែរ។
–ក៏មានធ្មេញថ្គាមទាល់ខ្លះទៀត ដែលដុះមិនចេញ ហើយក៏បង្កអោយមានបញ្ហាធ្ងន់ធ្ងរផងដែរ។

Woman with a tooth pain
Woman with a tooth pain


បញ្ហានានាដែលបង្កដោយធ្មេញថ្គាមទាល់

ប្រសិនបើអ្នកបានស្វែងយល់ពីផលប៉ះពាល់ ដែល កើតឡើងដោយធ្មេញថ្គាមទាល់ នោះ អ្នកនឹងយល់ នូវហេតុផលដែលអ្នកត្រូវដកធ្មេញទាល់ចេញ។

Screen Shot 2016-06-20 at 6.57.39 PM

វិធីសាស្រ្តក្នុងការដក ឬ វះកាត់ថ្គាមទាល់
-មុននឹងឈានដល់ការដក ឬវះកាត់ធ្មេញថ្គាមទាល់ ដំបូងទន្តបណ្ឌិតនឹងធ្វើការវាយតំលៃទៅលើប្រវត្តិ ជំងឺធ្មេញ និងជំងឺទូទៅជាមុនសិន។ អ្នកជំងឺម្នាក់ៗ ប្រហែលជាត្រូវការថតហ្វីលចំនួនពីរ គឺ ថតជំុវិញ ធ្មេញថ្គាមទាល់ និង ថតពេញមួយមាត់។ ហើយការ ដក ឬ វះកាត់ធ្មេញថ្គាមទាល់ អាចធ្វើឡើងដោយ ទន្តបណ្ឌិតទូទៅ ឬទន្តបណ្ឌិតឯកទេសវះកាត់មុខ មាត់នៅមន្ទីរព្យាលបាលធ្មេញ ផ្ទាល់តែម្តង។ លើក លែងតែករណីកម្រខ្លះដែលត្រូវធ្វើនៅមន្ទីរពេទ្យ។

Image of smiling patient looking at the dentist

–អ្នកជំងឺនិមួយៗ តែងតែត្រូវបានពន្យល់ពីផល វិបាក ខ្លះៗក្រោយការដក ឬវះកាត់ធ្មេញថ្គាមទាល់ ដែលមានដូចជា៖ ការហូរឈាមតិចៗ ការឈឺចាប់ ដែលតម្រូវហូបថ្នាំបំបាត់ការឈឺចាប់ ការហើម ការរមាស់កន្លែងដក ។ល។ ចំពោះករណីដ៏កម្រ អ្នកជំងឺអាចមានអារម្មណ៏ថា ស្អឹកបបូរមាត់ សម្រាប់រយៈពេលខ្លី និងវែង តែវាពិតជាកម្រ កើតមានណាស់។ ហើយដើម្បីកាត់បន្ថយ និង ឈានដល់ការលុបបំបាត់ ផលប៉ះពាល់ទាំងនេះ ការដក ឬ វះកាត់ធ្មេញថ្គាមទាល់ ទាំងអស់ ត្រូវតែធ្វើឡើង ដោយទន្តបណ្ឌិតជំនាញ ឬ ទន្តបណ្ឌិតឯកទេសវះកាត់មុខមាត់។
–ថ្នាំស្ពឹកនឹងត្រូវបានប្រើប្រាស់សម្រាប់អោយស្ពឹក ធ្មេញថ្គាមទាល់ និង អញ្ចាញជុំវិញជាមុនសិន។
–អ្នកជំងឺអាចជ្រើសយកការចាក់ ឬ លេបថ្នាំសណ្តំ ប្រសិនបើពួកគាត់ខ្លាច រឺ មិនចង់ចងចាំនូវ ដំណើរនៃការដក ឬ វះកាត់ធ្មេញថ្គាមរបស់គាត់។
Screen Shot 2016-06-20 at 7.00.05 PM

–ពេលយកធ្មេញទាល់ចេញហើយ ទន្តបណ្ឌិតនឹង ដេរផ្ចិតរណ្តៅធ្មេញ។ ហើយអ្នកជំងឺត្រូវត្រលប់មក កាត់ជេសវិញក្រោយរយៈពេលមួយសប្តាហ៏ប្រសិន ជាប្រភេទជេសដែលមិនរលាយដោយឯកឯង។
សំណួរដែលត្រូវបានសួរជាញឹកញាប់
1.តើការដកឬវះកាត់ធ្មេញថ្គាមទាល់ឈឺខ្លាំងទេ?
—ជាការពិត ទន្តបណ្ឌិតនៅមន្ទីរព្យាបាលធ្មេញ អេឡេហ្គង់មានជំនាញច្បាស់លាស់។ ពួកគាត់នឹង ព្យាយាមកាត់បន្ថយការប៉ះពាល់ជាលិកាជំុវិញធ្មេញ ដែលជាហេតុផលពិត អាចកាត់បន្ថយការឈឺ និង ហើមក្រោយពេលដក។ ជាមួយនេះ អ្នកជំងឺត្រូវ ពិសារថ្នាំ បំបាត់ការឈឺ និង បំបាត់ការហើមចំនួន 2 ឬ 3ថ្ងៃ ដើម្បីមិនឲ្យមានការឈឺចាប់ និងហើម។ ជារួម អ្នកជំងឺនឹងមិនមានការឈឺចាប់ខ្លាំងឡើយ។
2. តើត្រូវចំណាយពេលយូរប៉ុណ្ណា?
—រយៈពេលគឺអាស្រ័យលើកំរិតនៃភាពលំបាក។ តែជាទូទៅ គឺត្រូវចំណាយពេលប្រហែល 45នាទី។
3. តើអ្នកជំងឺត្រូវតមអ្វីខ្លះ?
—មិនមានការតមទេ សម្រាប់អាហារទូទៅ លើក លែងតែអាហាររឹង ក្តៅ ហិល ស្រា បារី ហើយនិង កំុធ្វើការងារធ្ងន់សម្រាប់រយៈពេលមួយសប្តាហ៏។
4. តើអាចប៉ះពាល់ដល់ភ្នែកទេ?
— អត់ទេ។ គឺមិនប៉ះពាល់ដល់ភ្នែកទេ។
ដោយ៖ ទន្តបណ្ឌិត ឈីវ អៀងសេង
Tel: 012 345607 / 093 66 7777

Color Skin

Nav Mode