Orthodontics



ការញញឹមអាចផ្លាស់ប្តូរខ្សែជីវិត

គ្រប់បុគ្គលទាំងអស់សុទ្ធតែត្រូវការស្នាមញញឹម។ យ៉ាងណាមុិញ បុគ្គលមួយចំនួនមិនហ៊ានញញឹម ដោយពួកគាត់ខ្លាចខ្មាស់គេ។ សូមបញ្ចប់ការភ័យខ្លាចនេះ ដោយការពត់តំរង់ធ្មេញ ដើម្បីទទួលបាន ស្នាមញញឹមស្រស់ស្អាត និងមានភាពទាក់ទាញ សំរាប់មួយឆាកជីវិតរបស់អ្នក។ បេសកកម្មរបស់ មន្ទីរព្យាបាលធ្មេញអេឡេហ្គង់ គឺត្រូវបង្កើត និង បង្កើនទំនុកចិត្តជូនអ្នកជំងឺ បណ្តុះក្តីសង្ឃឹម និង ផ្លាស់ប្តូរខ្សែជីវិតសំរាប់ភាពជឿជាក់។ គំលាតដ៏ខ្លី បំផុតរវាងមនុស្សពីរអ្នកគឺអាស្រ័យលើការញញឹម។

10690205_1570040723208178_4619452986398293714_n 12825_1570040746541509_6333545095581051285_n

 

ពិចារណាមុនពេលពត់តម្រង់ធ្មេញ

ការគិតដល់បញ្ហានានាទាក់ទងការពត់តំរង់ធ្មេញ អាចនឹងធ្វើអោយអ្នកមានភាពស្ទាក់ស្ទើរ។ ប៉ុន្តែ សូមកុំព្រួយបារម្ភ! ការពាក់ឧបករណ៏ពត់តំរង់ធ្មេញ គឺមិនបង្ករបញ្ហាអ្វីនោះឡើយ ព្រោះសំភារ: ទាំងអស់ សុទ្ធតែបង្កើតឡើងយ៉ាងម៉ត់ចត់ ដោយ អ្នកឯកទេស មានជំនាញច្បាស់លាស់។

 

ពត់តំរង់ធ្មេញគួរចាប់ផ្តើមតាំងពី វ័យកុមារ

ចំណេះដឹងច្បាស់លាស់ទៅនឹងការរីកលូតលាស់ របស់កុមារ បូករួមនិងឯកទេសពត់តំរង់ធ្មេញ បានអនុញ្ញាត្តិអោយយើងអាចប្រើប្រាស់សក្តានុពលនៃការលូតលាស់ធម្មជាតិរបស់កុមារ ដើម្បីទាញយក ការពត់តំរង់ធ្មេញដែលមានគុណភាពខ្ពស់បំផុត។ ជាឧទាហរណ៏បបើគ្មានការពត់ធ្មេញតាំងពី តូចទេ នោះ កុមារមួយចំនួនអាចនឹងត្រូវ វះកាត់ឆ្អឹងថ្គាម ដើម្បីតម្រូវងាំធ្មេញ នៅពេលពូកគាត់ពេញវ័យ ។

 

តើការពត់តំរង់ធ្មេញអាចជួយអ្វីបានខ្លះ?

យោងតាមសមាគមន៏ពត់តំរង់ធ្មេញអាមេរិច ការពត់តំរង់ធ្មេញអាចដោះស្រាយបញ្ហាជាច្រើន ដូចជា៖ ធ្មេញជំពើស ធ្មេញដុះប្រជ្រួស ដុះខុសជួរ ធ្មេញមានចន្លោះប្រហោង ធ្មេញពយចេញក្រៅ ធ្មេញខុបចូលក្នុង អ្នកជំងឺមានទម្រង់មុខខ្លី ឬ ទម្រង់មុខវែង ធ្មេញកប់ដុះមិនរួច ធ្មេញដុះមិន ស្មើគ្នា អ្នកជំងឺសើច មិនឃើញធ្មេញ រឺ សើច ចេញអញ្ចាញខ្លាំងពេក មាត់ក្រពង់ មាត់ក្រហឹប អ្នកជំងឺដកដង្ហើមតាមមាត់ អ្នកជំងឺដេក ស្រគ្រៀតធ្មេញ អ្នកជំងឺមិនអាចបិទ បបូរមាត់ជិត ។ល។

openbite 111 IMG_7585 IMG_4361

 

ការញញឹមអាចផ្លាស់ប្តូរខ្សែជីវិត

គ្រប់បុគ្គលទាំងអស់សុទ្ធតែត្រូវការស្នាមញញឹម។ យ៉ាងណាមុិញ បុគ្គលមួយចំនួនមិនហ៊ានញញឹម ដោយពួកគាត់ខ្លាចខ្មាស់គេ។ សូមបញ្ចប់ការភ័យ ខ្លាចនេះ ដោយការពត់តំរង់ធ្មេញ ដើម្បីទទួលបាន ស្នាមញញឹមស្រស់ស្អាត និងមានភាពទាក់ទាញ សំរាប់មួយឆាកជីវិតរបស់អ្នក។ បេសកកម្មរបស់ មន្ទីរព្យាបាលធ្មេញអេឡេហ្គង់ គឺត្រូវបង្កើត និង បង្កើនទំនុកចិត្តជូនអ្នកជំងឺ បណ្តុះក្តីសង្ឃឹម និង ផ្លាស់ប្តូរខ្សែជីវិតសំរាប់ភាពជឿជាក់។ គំលាតដ៏ខ្លី បំផុតរវាងមនុស្សពីរអ្នកគឺអាស្រ័យលើការញញឹម។

 

តើការពត់តំរង់ធ្មេញត្រូវដកធ្មេញខ្លះឬទេ?

ដើម្បីពត់តំរង់ធ្មេញ ពេលខ្លះតម្រូវអោយដកធ្មេញ មួយចំនួនដើម្បីបានចន្លោះ សម្រាប់ទាញធ្មេញ បញ្ចូលគ្នា។ ប៉ុន្តែករណីខ្លះ អ្នកអាចផ្តើម ការពត់ ធ្មេញជាមុនសិន និងរង់ចាំមើល ថាតើធ្មេញអ្នកត្រូវ ការចន្លោះដែលត្រូវតែដកធ្មេញដែរឬទេ។ កត្តាទន្ត បណ្ឌិតឯកទេស បច្ចេកវិទ្យាចុងក្រោយបំផុត ការ ប្រើកំលាំងពត់ធ្មេញដ៏ស្រាល រូមនិងការចាប់ផ្តើម ពត់តំរង់ធ្មេញបានទាន់ពេល អាចធ្វើអោយមានការពត់តំរង់ធ្មេញ ដោយមិនចាំបាច់មានការដកធ្មេញ។ ការគិតពិចារណាម៉ត់ចត់ រួមផ្សំនិង ការវាស់មុំមុខ មាត់របស់អ្នកជំងឺ លើហ្វីលឌីជីថលយ៉ាងសុក្រិត នោះ អត្រានៃការដកធ្មេញនឹងរិតតែកាត់បន្ថយ។

 

ឧបករណ៏ទប់ធ្មេញក្រោយការពត់ធ្មេញ

ក្រោយការបញ្ចប់ការពត់តំរង់ធ្មេញ អ្នកជំងឺត្រូវពាក់ ឧបករណ៏ទប់ធ្មេញកុំអោយវិលខុសទីតាំង។ ប្រភេទទីមួយគឹការភ្ជាប់ខ្សែលួសទៅនឹងផ្នែកខាង ក្នុងរបស់ធ្មេញចំនួនប្រាំមួយមុខ លើ និង ក្រោម។

ប្រភេទទីពីគឺការពាក់ឧបករណ៏ដោះចេញ និងដាក់ ចូលវិញបាន ដោយមានខ្សែលួសព័ទ្ធពីក្រៅធ្មេញ។

Screen Shot 2016-06-11 at 1.06.46 PM

ប្រភេទទីបីគឺការប្រើប្លាស្ទីកពិសេសដែលអាចដោះចេញ និងដាក់ចូលវិញបាន មកពាក់ស្រោបពីលើ តួធ្មេញទាំងអស់ ដើម្បីទប់លំនឹងធ្មេញទាំងមូល។

Screen Shot 2016-06-11 at 1.06.55 PM

ការពាក់ឧបករណ៏ទប់ធ្មេញបានត្រឹមត្រូវ ជាកត្តា សំខាន់ដើម្បីកុំអោយធ្មេញវិលទៅរកភាពដើម វិញ។ ជាធម្មតា ទន្តបណ្ឌិតឯកទេសពត់តំរង់ធ្មេញ នឹងណែនាំអ្នកថាតើអ្នកត្រូវប្រើប្រភេទឧបករណ៏ ទប់ធ្មេញប្រភេទមួយណា រួមនិងវិធីប្រើបា្រស់។

 

សំណួរដែលត្រូវបានសួរជាញឹកញាប់

1. តើការពត់តំរង់ធ្មេញមានការឈឺចាប់ខ្លាំងទេ?

— ទេ ព្រោះពត់ធ្មេញគឺប្រើកំលាំងស្រាលៗបំផុត ធ្វើអោយធ្មេញរំកិលមួយមីលីម៉ែតក្នុងមួយខែ។

2. តើត្រូវចំណាយពេលយូរប៉ុណ្ណា?

— ប្រសិនបើជាករណីស្រួល អាចត្រឹម 6 ខែ ទៅ18 ខែ តែជាធម្មតាគឺរយ:ពេល 2ឆ្នាំ ។

3. តើត្រូវមកជួបពេទ្យមួយខែប៉ុន្មានដង?

— មួយខែ ត្រូវមកជួបពេទ្យម្តង។

4.តើការពត់ធ្មេញអាចធ្វើអោយស្រកគីឡូទេ?

ទេ អ្នកជំងឺអាចបរិភោគអាហារបានតាមធម្មតា។

5. តើការពត់ធ្មេញអាចធ្វើអោយធ្មេញរង្គឺដែរឬទេ?

កំឡុងពេលព្យាបាល ធ្មេញអាចរង្គឺតិចៗ ប៉ុន្តែ ក្រោយបញ្ចប់ការព្យាបាល ធ្មេញនឹងរឹង ឈប់រង្គឺ។

 

 

 

Color Skin

Nav Mode